ដំណឹង និងព្រឹត្តិការណ៏មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ (ព័ត៌មានថ្មី )
ពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម
សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី
និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ"
ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង
ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តបាន្ទាយមានជ័យ បានអញ្ជើញចូលរួម ពិធីគោរពវិញ្ញាណក្ខន្ធ
ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា
ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ"
ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត
ឯកឧត្តម យុត ស្វិនី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម
ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ
សមាជិកក្រុមប្រឹក្សា គណៈអភិបាលរងខេត្ត មន្ត្រីរាជការ
មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង-ស្រុកទាំង៩ សិស្ស-និស្សិត
យុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយរឹទ្ធខេត្ត តាជី-យាយជី ។
នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
មន្ត្រីជំនាញចំនួន២រូបរបស់ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី "ការប្រើប្រាស់មុខងាររៀបចំ ផែនការថវិកា និង ការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង” ជូនរដ្ឋបាលរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។
ថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តបន្ទាយមាណជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាមានជ័យ
និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការអញ្ជើញចូលរួមពី
ស្ថាប័នអយ្យការអមសាលាដំបូង មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់
គណៈអភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង-ស្រុក ។